របៀបថតរូបកម្រឹត 60 fps ជាមួយ IPhone 6 and IPhone 6+

ប្រិយមិត្តទាំងអស់គ្នាភាគច្រើនប្រាកដ៏ជាមានស្មាតហ្វូនសេរ៊ីថ្មីគឺ Iphone 6 , Samsung Note 4 ..... ប៉ុន្តែប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់ជួបបញ្ហាជាមួយការថតរូបកម្រឹត 60 fps ។ ដើម្បីឪ្យបានវីឌេអូឬរូបភាពកម្រឹតល្អមើលទៅច្បាស់លាស់នោះយើងអាចប្រើជាមួយអត្រាស៊ុមកម្រឹត 60 fps ដែលយ៉ាងតិច។
វាពិតជាល្អណាស់នៅសម្រាប់ប្រិយមិត្ត Iphone 6 ឬ Iphone 6+ គឺរាល់អតិថិជនរបស់ស្មាតហ្វូនម៉ូដែលទាំង២នេះអាចប្រើប្រាស់ការថតរូបឬវីឌីអូដល់កម្រឹត 60 fps នេះបាន ដែលជាលក្ខណៈថតដោយមានល្បឿនលឿននិងរូបភាពមានភាពរលោងស្អាតដូចទៅនឹង slo-motion editing ជាមួយ Watchable ផងដែរ។ ខាងក្រោមនេះខាងគេហទំព័រពពកនឹងបង្ហាញប្រិយមិត្តរាល់គ្នាឪ្យដឹងពីគន្លឹះក្នុងការប្រើកាមេរ៉ាថតសម្រាប់កម្រឹត 60 fps :
ដំបូងឡើយប្រិយមិត្តត្រូវចូលទៅក្នុង Settings ដែលមានក្នុងកម្មវិធីកំណត់មកស្រាប់ក្នុងឧបករណ៍ស្មាតហ្វូន Iphone 6 , Iphone 6+ របស់អ្នក។ បន្តរទៀតប្រិយមិត្តត្រូវរកនិងចូលទៅក្នុងពាក្យ Photos & Camera ដូចក្នុងរូបខាងលើនេះ ហើយប្រិយមិត្តត្រូវចុចបើកត្រង់ពាក្យ Record Video at 60 FPS ដើម្បីឪ្យវាដំណើរការ។
ប៉ុន្តែប្រិយមិត្តត្រូវចងចាំថា ពេលខ្លះវានឹងបញ្ឈប់ការប្រើប្រាស់ថតកម្រឹត 60 fps របស់ប្រិយមិត្តដោយខ្លួនវាផងដែរ គឺវាវិលទៅរកភាពដើមរបស់កាមេរ៉ាវិញត្រឹមកម្រឹត 30 fps ដែលជាកម្រឹតស្តង់ដារទូទៅរបស់ទូរស័ព្ទ Iphone ស្ទើរគ្រប់ម៉ូដែល។
សូមរីករាយ!នឹងការថតដោយច្បាស់លាស់ រលូនកម្រឹត 60 fps ដោយក្ដីសប្បាយ។ ខាងក្រោមនេះផងដែរគឺការសាកល្បងថតទេសភាព មួយចំនួនដោយប្រើទូរស័ព្ទ Iphone 6+ សូមទស្សនាទាំងអស់គ្នា។















0 Comment "របៀបថតរូបកម្រឹត 60 fps ជាមួយ IPhone 6 and IPhone 6+"

Post a Comment

Thank you for your comments