អ្នក​អាច​ធ្វើ​ការ​មើល​វីដេអូ​ក្នុង Youtube ដោយ​គ្មាន​ Internet បាន​ហើយ

Youtube គឺ​ជា​បណ្តាញ​សង្គម​វីដេអូ ចម្រៀង រឺខ្សែភាពយន្ត​ យើង​អាច​ធ្វើការ​មើល​នូវ​វីដេអូ​ចម្រៀង វីដេអូ​ខ្សែ​ភាពយន្ត​បាន​តាមរយៈ​ Youtube ជាពិសេស​យើង​ជា​ធ្វើការ​ចែក​រំលែក​នូវ​វីដេអូ របស់​ខ្លួន​ទៅ​កាន់​អ្នក​ប្រើប្រាស់​ Youtube បាន​ផង​ដែរ។
Youtube មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ក្នុង​មួយ​ថ្ងៃ មាន​វីដេអូរាប់​លាន​វីដេអូ​ត្រូវ​បាន Upload ចូលទៅក្នុង​បណ្តាញ Youtube។ មាន​បទច​ម្រៀង​ MV, TV Show, Movies ជា​ច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​បណ្តាញ Youtube។
សម្រាប់​អ្នក​ដែល​ចង់​មើល​វីដេអូ​តាមរយៈ​ចាំបាច់​ត្រូវ​តែ​មាន Internet ទើប​អ្នក​អាច​តាមដាន​វីដេអូបាន​ ចុះប្រសិនបើ​គ្មាន Internet យើង​​អាច​មើល​វីដេអូ​តាម Youtube បានដ​ែររឺទេ?
សម្រាប់កំណែ​ថ្មីរបស់ Youtube នៅ​ smartphone android និង​ ios យើង​អាច​ធ្វើការ​ទាញ​យក​វីដេអូ​សម្រាប់​មើលនៅពេល Offline មានន័យ​ថា​យើង​អាច​ធ្វើការ​ Download video ទុក​នៅពេល​ដែល​គ្មាន​ Internet យើង​អាច​មើល​វីដេអូនោះ​បាន​ដោយ​មិន​ចាំបាច់​មាន Internet។

តើ​ធ្វើ​ដូច​ម្តេច​អាច​ទាញ​យក​វីដេអូ​សម្រាប់មើល Offline?

សូម​ត្រួត​ពិនិត្យមើល​ការ​ណែនាំ​ខាងក្រោម៖
ចំណុចទី ១ ចូល​ទៅកាន់​កម្មវិធី Youtube នៅក្នុងទូរសព្ទ័​ដៃរបស់អ្នក បន្ទាប់មក​អ្នកនឹង​ឃើញ​ពាក្យ​ថា
Offline

តើធ្វើដូច​ម្តេច​ដើម្បី​ទាញយក​វីដេអូ​សម្រាប់​មើល Offline ?

ជា​ការ​ងាយ​ណាស់​ ចំណុចទី ២ ធ្វើការ​ស្វែងរក​វីដេអូដែល​អ្នក​ច្រើន​ទាញយក Download ដោយ​ Search នៅក្នុង​ប្រអប់​ស្វែងរក​របស់កម្មវិធី Youtube ដូច​រូប​ខាង​ក្រោម៖
ចំណុចទី ៣ បន្ទាប់​ពី​ស្វែង​រក​នូវ​វីដេអូដែល​ចង់​បាន​ហើយ សូម​ចូល​មើល​វីដេអូ​នោះ បន្ទាប់មក​អ្នក​នឹង Botton មួយ​ដែល​មាន​និមិត្តសញ្ញា​សម្រាប់​ធ្វើការ​ Download ហើយ​ធ្វើការ​ចុច​ដើម្បីទាញ​យក​វីដេអូនោះ។
ចំណុចទី ៤ ក្រោយ​ពី​ការ​ចុច​ប៊ូតុង​ទាញ​យក​វីដេអូ​ហើយ នៅ​ពេល​ដែល​បាន​បញ្ចប់​ Download video វា​នឹង​ចេញ​សញ្ញាដូច​រូប​ខាងក្រោម៖
ចំណុច​ទី ៥​ ធ្វើការ​ចូល​ទៅ​កាន់​ផ្នែក Offline Menu នោះ​អ្នក​នឹងឃើញ​នូវ​វីដេអូ​ដែល​បាន​ទាញ​យក​សម្រាប់មើល​នៅ​ពេល​ដែល​គ្មាន​ Internet



0 Comment "អ្នក​អាច​ធ្វើ​ការ​មើល​វីដេអូ​ក្នុង Youtube ដោយ​គ្មាន​ Internet បាន​ហើយ"

Post a Comment

Thank you for your comments